កម្ពុជា​ថា គ្មាន​ការ​ដោះ​លែង​វិស្វករ​ជន​ជាតិ​ថៃ​ទេ

ទីភ្នាក់ងារព័ត៌មានរបស់ថៃបានផ្សាយនៅថ្ងៃពុធម្សិលមិញថា លោកអតីតនាយក​រដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន ស៊ីណាវ៉ាត់បានទាក់ទងជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីជជែកអំពី​លទ្ធភាព​នៃ​ការ​សុំដោះលែងវិស្វករជនជាតិថៃលោកស៊ីវ៉ារ៉ាក់ដែលកំពុងជាប់ឃុំឃាំងពីបទចារកម្ម។ កាសែត​ថៃថែមទាំងនិយាយទៀតថា ប្រធានគណបក្សភឿថៃលោកឆាវាលីត យុងឆៃយុទ្ធ អាចនឹង​មក​កម្ពុជា​ដើម្បីនាំយកបុរសជនជាតិថៃលោកស៊ីវ៉ារ៉ាក់ត្រលប់ទៅប្រទេសថៃ។ កាសែតបាងកកប៉ុស្តរបស់​ថៃ​បាន​ដកស្រង់សំដីរបស់លោកថាក់ស៊ីនពីក្នុងទំព័រអ៊ីនថឺនែតផ្ទាល់ខ្លួនរបស់លោក (thaksinlive.com) និង Twitter​ដែលថា “លោកបានស្នើទៅរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណា​អោយវិស្វករថៃនោះ​ទទួល​បានការមើលថែសមរម្យ”។
បើស្តាប់ការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាវិញ គ្មានឡើយការដោះលែង​បុរសជន​ជាតិថៃ​នោះ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកកុយ គួងវិញបានថ្លែងប្រាប់​រស្មីកម្ពុជា​កាលពី​រសៀលថ្ងៃពុធម្សិលមិញថា ក្រសួងការបរទេសរបស់លោកមិនបានទទួលការ​ទាក់ទងអ្វីថ្មីពី​រដ្ឋា​ភិបាល​ក្រុងបាងកកឡើយ។ ហើយលោកក៏មិនបានទទួល​ព័ត៌មានពីស្ថាប័នកម្ពុជាណា​មួយ”អំពីការ​យល់​ព្រមដោះលែង​បុរស​ជនជាតិថៃ” ដូចការផ្សាយរបស់កាសែតនោះដែរ។
លោកប្រាក់ សុខុនរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាររបស់សម្តេចនាយក​រដ្ឋមន្ត្រីដែលជាអ្នកទទួលបន្ទុកលើដំណើរបេសកកម្មរបស់លោកថាក់ស៊ីន នៅកម្ពុជាកាល​ពីសប្តាហ៍​មុននោះ បានបញ្ជាក់ថា “លោកមិនបានដឹងអំពីព័ត៌មានថាតើលោក​ថាក់ស៊ីនបានទាក់ទង​ជាមួយ​សម្តេចនាយករដ្ឋមន្ត្រីឬក៏អត់នោះទេ”។ ទាក់ទងនឹងសំណុំរឿងរបស់វិស្វករថៃនេះ លោកប្រាក់ សុខុនថ្លែងថា៖ “រឿងនេះស្ថិតនៅក្នុងដៃតុលាការ”។
ព័ត៌មានស្តីពីការដោះលែងបុរសជនជាតិថៃនេះ បានកើតមានឡើងក្រោយពីម្តាយ​របស់​លោក​វិស្វករជនជាតិថៃលោកស៊ីវ៉ារ៉ាក់នេះ បានថ្លែងអំពាវនាវរកលោកថាក់ស៊ីន អោយប្រើប្រាស់​មិត្តភាព​ដែលលោកមានជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីស្វែងរកការដោះលែង​កូនប្រុស​របស់លោកស្រី។
មិនមែនមានតែលោកអតីតនាយរដ្ឋមន្ត្រីថៃទេ រដ្ឋាភិបាលក្រុងបាងកកសព្វថ្ងៃក៏បានកំពុងប្រើ​ប្រាស់គ្រប់មធ្យោបាយដើម្បីរកផ្លូវសុំអោយកម្ពុជាព្រមដោះលែងលោកស៊ីវ៉ារ៉ាក់ដូចគ្នា។ យោងតាម​សារព័ត៌មានថៃ មន្ត្រីជាន់​ខ្ពស់​យោធារបស់ប្រទេសថៃ ព្រមទាំងរដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក ប្រាវីត វង្សស៊ូវុន​ផង​បាន​ព្យាយាម​ទាក់ទងជាមួយរដ្ឋមន្ត្រីការពារខ្មែរលោកទា បាញ់ដើម្បីរក​ផ្លូវជួយវិស្វក​រ​ជនជាតិ​ថៃដែល​កំពុង​នៅក្នុងមន្ទីឃុំឃាំងព្រៃស។
ដកស្រង់សំដីដោយកាសែតថៃបាងកកប៉ុស្ត លោកឧបនាយករដ្ឋមន្ត្រីទា បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ករណីបុរសជនជាតិថៃដែលត្រូវឃុំខ្លួនដោយ​បទសង្ស័យ​ពាក់ព័ន្ធ​នឹងអំពើចារកម្មនេះ ត្រូវដំណើរការតាមនិតិវិធីតុលាការ។ នៅក្នុងសេចក្តីរាយការណ៍របស់​កាសែត​បាងកកប៉ុស្ត លោកទា បាញ់បានបញ្ជាក់ថា៖”ខ្ញុំបានប្រាប់ពួកគេ(មន្ត្រីយោធាថៃ)ថា វាមិន​អាច​ទៅរួចទេ។ អ្នកបំពានច្បាប់ត្រូវប្រឈមមុខចំពោះមុខច្បាប់។ គេត្រូវប្រឈម​នឹងការស៊ើប​អង្កេត”៕

ទីភ្នាក់ងារ​ព័ត៌មាន​របស់​ថៃ​បានផ្សាយ​នៅ​ថ្ងៃពុធម្សិលមិញ​ថា លោកអតីត​នាយក​រដ្ឋមន្ត្រី​​ថៃ​​ថាក់ស៊ីន ស៊ីណាវ៉ាត់​បាន​ទាក់ទង​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ជជែក​អំពី​​លទ្ធភាព​​នៃ​​ការ​សុំដោះលែង​វិស្វករ​ជនជាតិ​ថៃ​លោក​ស៊ីវ៉ារ៉ាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​ពី​បទ​ចារកម្ម។ កាសែត​​ថៃ​ថែម​ទាំង​និយាយ​ទៀត​ថា ប្រធាន​គណបក្ស​ភឿថៃ​លោក​ឆាវាលីត យុងឆៃយុទ្ធ អាច​នឹង​​មក​​កម្ពុជា​ដើម្បី​នាំយក​បុរស​ជនជាតិថៃ​លោក​ស៊ីវ៉ារ៉ាក់​ត្រលប់​ទៅប្​រទេស​ថៃ។ កាសែតបាងកកប៉ុស្ត​របស់​ថៃ​​បាន​ដកស្រង់​សំដី​របស់​លោកថាក់ស៊ីន​ពីក្នុង​ទំព័រអ៊ីនថឺនែត​ផ្ទាល់​ខ្លួន​របស់​លោក (thaksinlive.com) និង Twitter​​ដែលថា “លោកបានស្នើទៅរដ្ឋាភិបាល​កម្ពុជា​ធ្វើយ៉ាងណា​អោយ​វិស្វករ​ថៃនោះ​​ទទួល​​បានការ​មើលថែ​សមរម្យ”។

បើស្តាប់​ការអះអាង​របស់​មន្ត្រីរដ្ឋាភិបាល​កម្ពុជា​វិញ គ្មានឡើយ​ការដោះលែង​​បុរស​ជន​ជាតិ​ថៃ​​នោះ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោកកុយ គួងវិញបាន​ថ្លែង​ប្រាប់​​រស្មី​កម្ពុជា​​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ម្សិល​មិញថា​ ក្រសួង​ការបរទេស​របស់​លោក​មិនបាន​ទទួល​ការ​ទាក់ទង​អ្វីថ្មី​ពី​​រដ្ឋា​ភិបាល​​ក្រុងបាងកក​ឡើយ។ ហើយ​លោក​ក៏​មិន​បាន​ទទួល​​ព័ត៌មាន​ពី​ស្ថាប័ន​កម្ពុជា​ណា​មួយ​”អំពី​ការ​​យល់​​ព្រម​ដោះលែង​​បុរស​​ជនជាតិ​ថៃ” ដូច​ការផ្សាយ​របស់​កាសែត​នោះ​ដែរ។

លោក​ប្រាក់ សុខុន​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​និង​ជាទីប្រឹក្សា​ររបស់សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​ជាអ្នក​ទទួល​បន្ទុក​លើ​ដំណើរ​បេសកកម្ម​របស់​លោក​ថាក់ស៊ីន នៅ​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​នោះ បាន​បញ្ជាក់​ថា “លោកមិនបាន​ដឹង​អំពីព័ត៌មាន​ថា​តើ​លោក​ថាក់ស៊ីន​បានទាក់ទង​​ជាមួយ​​សម្តេចនា​យក​រដ្ឋមន្ត្រី​ឬ​ក៏អត់​នោះទេ”។ ទាក់ទង​នឹងសំណុំរឿង​របស់វិស្វករ​ថៃនេះ លោកប្រាក់ សុខុន​ថ្លែង​ថា៖ “រឿងនេះស្ថិតនៅក្នុងដៃតុលាការ”។

ព័ត៌មានស្តីពីការដោះលែងបុរសជនជាតិថៃនេះ បានកើតមានឡើងក្រោយពីម្តាយ​របស់​លោក​វិស្វករជនជាតិថៃលោកស៊ីវ៉ារ៉ាក់នេះ បានថ្លែង​អំពាវនាវរកលោកថាក់ស៊ីន អោយប្រើប្រាស់​មិត្តភាព​ដែលលោកមានជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន​ដើម្បី​ស្វែង​រក​ការ​ដោះលែង​កូនប្រុស​របស់លោកស្រី។

មិនមែនមានតែលោកអតីតនាយរដ្ឋមន្ត្រីថៃទេ រដ្ឋាភិបាលក្រុងបាងកកសព្វថ្ងៃក៏បានកំពុងប្រើ​ប្រាស់គ្រប់​មធ្យោបាយ​ដើម្បី​រក​ផ្លូវ​សុំ​អោយ​កម្ពុជាព្រមដោះលែងលោកស៊ីវ៉ារ៉ាក់ដូចគ្នា។ យោងតាម​សារព័ត៌មានថៃ មន្ត្រីជាន់​ខ្ពស់​យោធារបស់ប្រទេសថៃ ព្រមទាំងរដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក ប្រាវីត វង្សស៊ូវុន​ផង​បាន​ព្យាយាម​ទាក់ទងជាមួយរដ្ឋមន្ត្រីការពារខ្មែរលោកទា បាញ់ដើម្បីរក​ផ្លូវជួយវិស្វក​រ​ជន​ជាតិ​​ថៃដែល​កំពុង​នៅក្នុងមន្ទីឃុំឃាំងព្រៃស។

ដកស្រង់សំដីដោយកាសែតថៃបាងកកប៉ុស្ត លោកឧបនាយករដ្ឋមន្ត្រីទា បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ករណីបុរសជនជាតិថៃដែលត្រូវឃុំខ្លួនដោយ​បទសង្ស័យ​ពាក់ព័ន្ធ​នឹងអំពើចារកម្មនេះ ត្រូវដំណើរការតាមនិតិវិធីតុលាការ។ នៅក្នុង​សេចក្តីរាយការណ៍របស់​កាសែត​បាងកកប៉ុស្ត លោកទា បាញ់បានបញ្ជាក់ថា៖”ខ្ញុំបានប្រាប់ពួកគេ(មន្ត្រីយោធាថៃ)ថា វាមិន​អាច​ទៅ​រួច​ទេ​។ អ្នកបំពានច្បាប់ត្រូវប្រឈមមុខចំពោះមុខច្បាប់។ គេត្រូវប្រឈម​នឹងការស៊ើប​អង្កេត”៕

Related Posts

  • No Related Post

Leave a Reply