អាប់ភីស៊ីត​សង្ឃឹម​ថា​បុរស​ថៃ​នឹ​ងត្រូវ​ដោះលែង កម្ពុជា​ថា​អាស្រ័យ​លើ​តុលាការ

 

នាវិកកម្ពុជា

នាវិកកម្ពុជា

 

នាយករដ្ឋមន្ត្រីថៃលោកអាប់ភីស៊ីត វេចាជីវ៉ាបានសំដែងក្តីសង្ឃឹមថា កម្ពុជានឹងដោះលែង បុរសជនជាតិថៃស៊ីវ៉ារ៉ាក់ ជោធិពង្ស (Siwarak Chotipong) ពីព្រោះថា បើតាមការអះអាង​របស់​លោក​អាប់ភីស៊ីត វាគ្មានភស្តុតាងច្បាស់លាស់ដើម្បីដាក់ចោទ​ដាក់បន្ទុកលើបុរសជន​ជាតិថៃស្តីអំពី​ការ​ប្រព្រឹត្តិចារកម្មនោះឡើយ។ លោកអាប់ភីស៊ីតបានថ្លែងយ៉ាងដូច្នេះ ជាមួយនឹងការត្រៀមបញ្ជូន​មន្ត្រី​ច្បាប់ពីក្រសួងយុត្តិធម៌ថៃ ដើម្បីមកជួបលោកស៊ីវ៉ារ៉ាក់នៅក្នុងមន្ទីឃុំឃាំងព្រៃស នឹងស្វែងរកការ​សុំដោះលែងវិស្វករជនជាតិថៃវិញ។ យោងតាមកាសែតថៃបាងកកប៉ុស្ត លោកអាប់ភីស៊ីត​បាន​ថ្លែងយ៉ាងដូច្នេះថា៖ “រដ្ឋាភិបាលបានទាក់ទងជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជារួចហើយ ដើម្បីចង់ដឹង​អំពី​បទចោទប្រកាន់ពិតប្រាកដទៅលើ(លោកស៊ីវ៉ារ៉ាក់)នោះ។ ធ្វើយ៉ាងនេះ ដើម្បីយើងអាច​ត្រៀម​ការពារ​គាត់តាមផ្លូវច្បាប់”។

ទន្ទឹមគ្នានេះ ម្តាយបុរសជនជាតិថៃ ក៏បានអំពាវនាវអោយអតីតនាយក​រដ្ឋមន្ត្រីថៃ​លោក​ថាក់ស៊ីន ធ្វើអន្តរាគមដើម្បី​អោយអាជ្ញាធរ​កម្ពុជា​ដោះលែងកូនប្រុសលោក​ស្រីអោយមាន​សេរីភាព​វិញ។ យោងតាមកាសែត​ថៃបាងកកប៉ុស្ត លោកស្រី​ស៊ីមម៉ារ៉ាក់ ណា ណាខន ផាណុម (Seemarak na Nakhon Phanom) ជាគ្រូបង្រៀននៅ​ខេត្ត ណាខន រ៉ាចាសីមា​បានស្រែក​ស្នើសុំ​អោយអតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន ស៊ីណាវ៉ាត់​ប្រើប្រាស់​មិត្តភាព​ដែល​លោកមាន​ជាមួយលោកនាយក​រដ្ឋមន្ត្រីខ្មែរ​ហ៊ុន សែន​ដើម្បីជួយ​អោយមានការដោះលែង​កូនប្រុស​របស់​លោកស្រី។ កូនប្រុស​របស់​លោកស្រី​ឈ្មោះ ស៊ីវ៉ារ៉ាក់ ជោធិពង្ស (Siwarak Chothipong) អាយុ៣១ឆ្នាំ​ជា​វិស្វករ​ក្នុងក្រុមហ៊ុន​សេវា​ចរាចរណ៍​ដែន​អាកាស​នៅ​កម្ពុជា ត្រូវបាន​តុលាការ​កម្ពុជា​បញ្ជាអោយ​ឃុំខ្លួន​ពីបទសង្ស័យធ្វើចារកម្ម ដោយ​បាន​លួចផ្តល់ព័ត៌មាន​អំពី​ពេលវេលា​នៃ​ជើងហោះហើរ​របស់​លោកថាក់ស៊ីន និងលោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅអោយ​ទីក្រុង​បាងកក។
តើកម្ពុជានឹងឆ្លើយ៉ាងណាប្រសិនមានសំណើរ​ជាផ្លូវការពីទីក្រុងបាងកកសុំអោយ​កម្ពុជា​ដោះលែង​ជនសង្ស័យធ្វើចារកម្មរូបនេះមែននោះ? គេនៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែសំរាប់​លោកកុយ គួង​អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ “ក្នុងដំណាក់កាលនេះ សំណុំរឿងកំពុង​ស្ថិត​នៅក្នុងដៃតុលាការកម្ពុជាដែលកំពុងធ្វើការស៊ើបអង្កេត”។
ដោយមានការ​យល់ព្រម​ពី​ក្រសួងបរទេស និងក្រសួងយុត្តិធម៌​កម្ពុជា ភារៈធារី​នៃ​ស្ថានទូត​ថៃលលោកចាលុតថន ផៅវិប៊ុល (CHALOTORN PHAOVIBUL)បាន​ចូលជួបបុរសជនជាតិ​ថៃនៅ ក្នុងមន្ទីឃុំឃាំង កាលពីវេលាម៉ោង១០ម៣០នាទី​ព្រឹកថ្ងៃអង្គារ៍ម្សិលមិញ។ ហើយការ​ចូលជួបសួរ​សុខទុក្ខ​របស់មន្ត្រី​ស្ថានទូតថៃ​ក៏​អនុញ្ញាតិ​អោយបុរសជនជាតិថៃ​អាច​សន្ទនា​ជា​មួយម្តាយ​របស់​ខ្លួន​តាមទូរស័ព្ទប្រមាណ៥នាទី​ផងដែរ។
យោងតាមការអះអាងរបស់ភារៈធារីនៃ​ស្ថានទូតថៃប្រចាំកម្ពុជាដែលបានធ្វើរបាយការណ៍​ទៅក្រសួងការបរទេសថៃ បុរសជនជាតិថៃដែលកំពុងជាប់ក្នុងមន្ទីឃុំឃាំងនោះ​មានស្មារតីល្អទេ។
បើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសថៃលោកកាស៊ីត ភិរម្យ អាជ្ញាធរថៃក៏បានត្រៀម​ខ្លួនរួចហើយដែរក្នុងរៀបចំដំណើរសំរាប់ម្តាយរបស់លោកស៊ីវ៉ារ៉ាក់ដែលចង់មកជួបសុខទុក្ខកូនប្រុសរបស់លោកស្រីនៅកម្ពុជានោះ៕
លាង ដឺលុច

នាយករដ្ឋមន្ត្រីថៃ​លោក​អាប់ភីស៊ីត​ វេចាជីវ៉ាបាន​សំដែង​ក្តីសង្ឃឹម​ថា កម្ពុជា​នឹង​ដោះលែង​បុរសជនជាតិថៃ​ស៊ីវ៉ារ៉ាក់ ជោធិពង្ស (Siwarak Chotipong) ពីព្រោះថា​បើតាមការ​អះអាង​​របស់​លោក​អាប់ភីស៊ីត វាគ្មានភស្តុតាងច្បាស់លាស់ដើម្បីដាក់ចោទ​ដាក់បន្ទុកលើបុរសជន​ជាតិថៃស្តីអំពី​ការ​ប្រព្រឹត្តិចារកម្មនោះឡើយ។ លោកអាប់ភីស៊ីតបានថ្លែងយ៉ាងដូច្នេះ ជាមួយនឹងការត្រៀមបញ្ជូន​មន្ត្រី​ច្បាប់ពី​ក្រសួង​យុត្តិធម៌​ថៃ ដើម្បី​មកជួបលោក​ស៊ីវ៉ារ៉ាក់​នៅក្នុងមន្ទី​ឃុំឃាំង​ព្រៃស នឹង​ស្វែងរកការ​​សុំដោះលែង​វិស្វករ​ជនជាតិថៃ​វិញ។ យោងតាម​កាសែត​ថៃបាងកក​ប៉ុស្ត លោកអាប់ភីស៊ីត​​បាន​ថ្លែង​យ៉ាងដូច្នេះ​ថា៖ “រដ្ឋាភិបាលបានទាក់ទង​ជាមួយ​មន្ត្រី​រដ្ឋាភិបាលកម្ពុជា​រួចហើយ ដើម្បីចង់​ដឹង​​អំពី​​បទចោទ​ប្រកាន់ពិតប្រាកដ​ទៅលើ​(លោកស៊ីវ៉ារ៉ាក់)នោះ។ ធ្វើយ៉ាងនេះ ដើម្បីយើងអាច​ត្រៀម​ការពារ​គាត់​តាមផ្លូវ​ច្បាប់”។

ទន្ទឹមគ្នានេះ ម្តាយ​បុរសជន​ជាតិ​ថៃ ក៏បាន​អំពាវនាវ​អោយអតីតនាយក​រដ្ឋមន្ត្រីថៃ​​លោក​ថាក់ស៊ីន ធ្វើអន្តរាគម​ដើម្បី​​អោយអាជ្ញាធរ​កម្ពុជា​​ដោះលែង​កូនប្រុសលោក​ស្រី​អោយមាន​​សេរីភាព​​វិញ។ យោងតាម​កាសែត​ថៃ​បាងកកប៉ុស្ត លោកស្រី​​ស៊ីមម៉ារ៉ាក់ ណា ណាខន ផាណុម (Seemarak na Nakhon Phanom) ជគ្រូ​បង្រៀន​នៅ​ខេត្ត​ ណាខន រ៉ាចាសីមា​បានស្រែក​​ស្នើសុំ​អោយអតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន ស៊ីណាវ៉ាត់​ប្រើប្រាស់​មិត្តភាព​ដែល​លោកមាន​ជាមួយលោកនាយក​រដ្ឋមន្ត្រីខ្មែរ​ហ៊ុន សែន​ដើម្បីជួយ​អោយមានការដោះលែង​កូនប្រុស​របស់​លោកស្រី។ កូនប្រុស​របស់​លោកស្រី​ឈ្មោះ ស៊ីវ៉ារ៉ាក់ ជោធិពង្ស (Siwarak Chothipong) អាយុ៣១ឆ្នាំ​ជា​វិស្វករ​ក្នុង​ក្រុមហ៊ុន​​សេវា​ចរាចរណ៍​ដែន​​អាកាស​​នៅ​កម្ពុជា ត្រូវបាន​តុលាការ​កម្ពុជា​​បញ្ជា​អោយ​ឃុំខ្លួន​ពីបទសង្ស័យធ្វើចារកម្ម ដោយ​បាន​លួច​ផ្តល់ព័ត៌មាន​​អំពី​ពេល​វេលា​នៃ​ជើងហោះហើរ​​របស់​លោកថាក់ស៊ីន និង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅអោយ​​ទីក្រុង​បាងកក។

តើកម្ពុជានឹងឆ្លើយ៉ាងណាប្រសិនមានសំណើរ​ជាផ្លូវការពីទីក្រុងបាងកកសុំអោយ​កម្ពុជា​ដោះលែង​ជនសង្ស័យ​ធ្វើចារកម្ម​រូបនេះ​មែន​នោះ? គេនៅមិនទាន់ដឹង​នៅឡើយទេ។ ប៉ុន្តែ​សំរាប់​លោកកុយ គួង​អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ “ក្នុងដំណាក់កាលនេះ សំណុំរឿងកំពុង​ស្ថិត​នៅក្នុងដៃតុលាការកម្ពុជាដែលកំពុងធ្វើការស៊ើបអង្កេត”។

ដោយមានការ​យល់ព្រម​ពី​ក្រសួងបរទេស និងក្រសួងយុត្តិធម៌​កម្ពុជា ភារៈធារី​នៃ​ស្ថានទូត​ថៃលលោកចាលុតថន ផៅវិប៊ុល (CHALOTORN PHAOVIBUL)បាន​ចូលជួបបុរសជនជាតិ​ថៃនៅ ក្នុងមន្ទីឃុំឃាំង កាលពីវេលាម៉ោង១០ម៣០នាទី​ព្រឹកថ្ងៃ​អង្គារ៍​ម្សិលមិញ។ ហើយការ​ចូលជួបសួរ​សុខទុក្ខ​របស់មន្ត្រី​ស្ថានទូតថៃ​ក៏​អនុញ្ញាតិ​អោយបុរសជនជាតិថៃ​អាច​សន្ទនា​ជា​មួយម្តាយ​របស់​ខ្លួន​តាមទូរស័ព្ទប្រមាណ៥នាទី​ផងដែរ។

យោងតាមការអះអាងរបស់ភារៈធារីនៃ​ស្ថានទូតថៃប្រចាំកម្ពុជាដែលបានធ្វើរបាយការណ៍​ទៅក្រសួងការបរទេសថៃ បុរសជន​ជាតិថៃ​ដែលកំពុងជាប់ក្នុងមន្ទីឃុំឃាំងនោះ​មានស្មារតីល្អទេ។

បើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសថៃលោកកាស៊ីត ភិរម្យ អាជ្ញាធរថៃក៏បានត្រៀម​ខ្លួនរួចហើយដែរ ក្នុងការ​រៀបចំ​ដំណើរ​សំរាប់​ម្តាយ​របស់លោកស៊ីវ៉ារ៉ាក់ដែលចង់មកជួបសុខទុក្ខកូនប្រុសរបស់លោកស្រីនៅកម្ពុជានោះ៕

លាង ដឺលុច

Related Posts

  • No Related Post

2 Responses to “ អាប់ភីស៊ីត​សង្ឃឹម​ថា​បុរស​ថៃ​នឹ​ងត្រូវ​ដោះលែង កម្ពុជា​ថា​អាស្រ័យ​លើ​តុលាការ ”

  1. Chamroeun says:

    ពិតជាអស្ចារ្យមែន។

  2. Chamroeun says:

    ខ្ញុំបានភ្ជាប់ វែបសាយនេះក្នុងប្លក់របស់ខ្ញុំហើយ។

Leave a Reply