អាប់ភីស៊ីតសង្ឃឹមថាបុរសថៃនឹងត្រូវដោះលែង កម្ពុជាថាអាស្រ័យលើតុលាការ

នាវិកកម្ពុជា
នាយករដ្ឋមន្ត្រីថៃលោកអាប់ភីស៊ីត វេចាជីវ៉ាបានសំដែងក្តីសង្ឃឹមថា កម្ពុជានឹងដោះលែង បុរសជនជាតិថៃស៊ីវ៉ារ៉ាក់ ជោធិពង្ស (Siwarak Chotipong) ពីព្រោះថា បើតាមការអះអាងរបស់លោកអាប់ភីស៊ីត វាគ្មានភស្តុតាងច្បាស់លាស់ដើម្បីដាក់ចោទដាក់បន្ទុកលើបុរសជនជាតិថៃស្តីអំពីការប្រព្រឹត្តិចារកម្មនោះឡើយ។ លោកអាប់ភីស៊ីតបានថ្លែងយ៉ាងដូច្នេះ ជាមួយនឹងការត្រៀមបញ្ជូនមន្ត្រីច្បាប់ពីក្រសួងយុត្តិធម៌ថៃ ដើម្បីមកជួបលោកស៊ីវ៉ារ៉ាក់នៅក្នុងមន្ទីឃុំឃាំងព្រៃស នឹងស្វែងរកការសុំដោះលែងវិស្វករជនជាតិថៃវិញ។ យោងតាមកាសែតថៃបាងកកប៉ុស្ត លោកអាប់ភីស៊ីតបានថ្លែងយ៉ាងដូច្នេះថា៖ “រដ្ឋាភិបាលបានទាក់ទងជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជារួចហើយ ដើម្បីចង់ដឹងអំពីបទចោទប្រកាន់ពិតប្រាកដទៅលើ(លោកស៊ីវ៉ារ៉ាក់)នោះ។ ធ្វើយ៉ាងនេះ ដើម្បីយើងអាចត្រៀមការពារគាត់តាមផ្លូវច្បាប់”។
នាយករដ្ឋមន្ត្រីថៃលោកអាប់ភីស៊ីត វេចាជីវ៉ាបានសំដែងក្តីសង្ឃឹមថា កម្ពុជានឹងដោះលែងបុរសជនជាតិថៃស៊ីវ៉ារ៉ាក់ ជោធិពង្ស (Siwarak Chotipong) ពីព្រោះថាបើតាមការអះអាងរបស់លោកអាប់ភីស៊ីត វាគ្មានភស្តុតាងច្បាស់លាស់ដើម្បីដាក់ចោទដាក់បន្ទុកលើបុរសជនជាតិថៃស្តីអំពីការប្រព្រឹត្តិចារកម្មនោះឡើយ។ លោកអាប់ភីស៊ីតបានថ្លែងយ៉ាងដូច្នេះ ជាមួយនឹងការត្រៀមបញ្ជូនមន្ត្រីច្បាប់ពីក្រសួងយុត្តិធម៌ថៃ ដើម្បីមកជួបលោកស៊ីវ៉ារ៉ាក់នៅក្នុងមន្ទីឃុំឃាំងព្រៃស នឹងស្វែងរកការសុំដោះលែងវិស្វករជនជាតិថៃវិញ។ យោងតាមកាសែតថៃបាងកកប៉ុស្ត លោកអាប់ភីស៊ីតបានថ្លែងយ៉ាងដូច្នេះថា៖ “រដ្ឋាភិបាលបានទាក់ទងជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជារួចហើយ ដើម្បីចង់ដឹងអំពីបទចោទប្រកាន់ពិតប្រាកដទៅលើ(លោកស៊ីវ៉ារ៉ាក់)នោះ។ ធ្វើយ៉ាងនេះ ដើម្បីយើងអាចត្រៀមការពារគាត់តាមផ្លូវច្បាប់”។
ទន្ទឹមគ្នានេះ ម្តាយបុរសជនជាតិថៃ ក៏បានអំពាវនាវអោយអតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ធ្វើអន្តរាគមដើម្បីអោយអាជ្ញាធរកម្ពុជាដោះលែងកូនប្រុសលោកស្រីអោយមានសេរីភាពវិញ។ យោងតាមកាសែតថៃបាងកកប៉ុស្ត លោកស្រីស៊ីមម៉ារ៉ាក់ ណា ណាខន ផាណុម (Seemarak na Nakhon Phanom) ជគ្រូបង្រៀននៅខេត្ត ណាខន រ៉ាចាសីមាបានស្រែកស្នើសុំអោយអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត់ប្រើប្រាស់មិត្តភាពដែលលោកមានជាមួយលោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែនដើម្បីជួយអោយមានការដោះលែងកូនប្រុសរបស់លោកស្រី។ កូនប្រុសរបស់លោកស្រីឈ្មោះ ស៊ីវ៉ារ៉ាក់ ជោធិពង្ស (Siwarak Chothipong) អាយុ៣១ឆ្នាំជាវិស្វករក្នុងក្រុមហ៊ុនសេវាចរាចរណ៍ដែនអាកាសនៅកម្ពុជា ត្រូវបានតុលាការកម្ពុជាបញ្ជាអោយឃុំខ្លួនពីបទសង្ស័យធ្វើចារកម្ម ដោយបានលួចផ្តល់ព័ត៌មានអំពីពេលវេលានៃជើងហោះហើររបស់លោកថាក់ស៊ីន និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅអោយទីក្រុងបាងកក។
តើកម្ពុជានឹងឆ្លើយ៉ាងណាប្រសិនមានសំណើរជាផ្លូវការពីទីក្រុងបាងកកសុំអោយកម្ពុជាដោះលែងជនសង្ស័យធ្វើចារកម្មរូបនេះមែននោះ? គេនៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែសំរាប់លោកកុយ គួងអ្នកនាំពាក្យក្រសួងការបរទេសខ្មែរ “ក្នុងដំណាក់កាលនេះ សំណុំរឿងកំពុងស្ថិតនៅក្នុងដៃតុលាការកម្ពុជាដែលកំពុងធ្វើការស៊ើបអង្កេត”។
ដោយមានការយល់ព្រមពីក្រសួងបរទេស និងក្រសួងយុត្តិធម៌កម្ពុជា ភារៈធារីនៃស្ថានទូតថៃលលោកចាលុតថន ផៅវិប៊ុល (CHALOTORN PHAOVIBUL)បានចូលជួបបុរសជនជាតិថៃនៅ ក្នុងមន្ទីឃុំឃាំង កាលពីវេលាម៉ោង១០ម៣០នាទីព្រឹកថ្ងៃអង្គារ៍ម្សិលមិញ។ ហើយការចូលជួបសួរសុខទុក្ខរបស់មន្ត្រីស្ថានទូតថៃក៏អនុញ្ញាតិអោយបុរសជនជាតិថៃអាចសន្ទនាជាមួយម្តាយរបស់ខ្លួនតាមទូរស័ព្ទប្រមាណ៥នាទីផងដែរ។
យោងតាមការអះអាងរបស់ភារៈធារីនៃស្ថានទូតថៃប្រចាំកម្ពុជាដែលបានធ្វើរបាយការណ៍ទៅក្រសួងការបរទេសថៃ បុរសជនជាតិថៃដែលកំពុងជាប់ក្នុងមន្ទីឃុំឃាំងនោះមានស្មារតីល្អទេ។
បើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសថៃលោកកាស៊ីត ភិរម្យ អាជ្ញាធរថៃក៏បានត្រៀមខ្លួនរួចហើយដែរ ក្នុងការរៀបចំដំណើរសំរាប់ម្តាយរបស់លោកស៊ីវ៉ារ៉ាក់ដែលចង់មកជួបសុខទុក្ខកូនប្រុសរបស់លោកស្រីនៅកម្ពុជានោះ៕
លាង ដឺលុច




ពិតជាអស្ចារ្យមែន។
ខ្ញុំបានភ្ជាប់ វែបសាយនេះក្នុងប្លក់របស់ខ្ញុំហើយ។